កីឡាករវ័យក្មេងម្នាក់របស់ Lokomotiv Moscow បានគាំងបេះដូងស្លាប់ ក្រោយពីធ្វើការហ្វឹកហាត់តែម្នាក់ឯង អំឡុងពេលសម្រាកប្រមូលផ្ដុំដោយសារតែមេរោគ Covid-19 ។
Innokenty Samokhvalov វ័យទើប២០ឆ្នាំប៉ុណ្ណោះ ដែលលេងតំណែងខ្សែការពារ។ រូបគេបានហ្វឹកហាត់ម្នាក់ឯង នៅពេលដែលក្លឹប Lokomotiv Moscow តម្រូវឱ្យកីឡាករទាំងអស់នៅផ្ទះ មិនឱ្យចាកចេញទៅណា។ ពេលហ្វឹកហាត់ម្នាក់ឯងនោះ រូបគេបានគាំងបេះដូង និងស្លាប់នៅលើទីលានហាត់តែម្ដង។ ក្រុមគ្រូពេទ្យបានពិនិត្យយ៉ាងច្បាស់ហើយ ថាកីឡាកររូបនេះគាំងបេះដូង មិនមានឆ្លងមេរោគ Covid-19 អ្វីនោះទេ។
រំលឹកថា Samokhvalov ចូលរួមជាមួយក្រុម Lokomotiv តាំងពីក្មេងមក ប៉ុន្តែមិនមានឱកាសបានបង្ហាញខ្លួននៅក្រុមធំទេ ដោយលេងនៅក្រុមទី២ Kazanka ក្នុងលីគលំដាប់ទី៣របស់រុស្ស៊ី៕ប្រភព Dailymail