លេង​ដោយ​គ្មាន​អ្នក​គាំទ្រ ​ក្រុម Real Madrid ​នឹង​មិន​ប្រើ​កីឡដ្ឋាន Bernabeu ​ទេ​

​ក្របខណ្ឌ La Liga ​កំពុង​ត្រៀម​ខ្លួន​ត្រលប់​មក​វិញ​ហើយ ​ដើម្បី​បញ្ចប់​រដូវ​កាល​ដែល​នៅ​សល់​របស់​ខ្លួន ប៉ុន្តែ​ការ​ត្រលប់​មក​វិញ​នេះ​នឹង​ត្រូវ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ។

​ដោយ​ការ​លេង​គ្មាន​អ្នក​គាំទ្រ​នេះ​ហើយ ​ទើប​បាន​ជា​ក្រុម Real Madrid ​នឹង​យក​កីឡដ្ឋាន Di Stefano ​របស់​ក្រុម B ​ទៅ​ធ្វើ​ជា​ទឹក​ដី​ប្រកួត​វិញ។ ​ការ​ប្ដូរ​កីឡដ្ឋាន​នេះ គឺ​ដោយសារ​តែ​កីឡដ្ឋាន Bernabeu ​កំពុង​ជួសជុល​ផង ដូច្នេះ​ប្រសិន​បើ​មិន​ប្រើប្រាស់​ដើម្បី​ប្រកួត ​នោះ​ការ​ជួសជុល​នឹង​បាន​កាន់​តែ​លឿន​ផង​ដែរ។

​កីឡដ្ឋាន​របស់​ឈុត B ​ក្រុម Real Madrid ​គឺ​មាន​ស្ដង់ដារ​ដូច​កីឡដ្ឋាន Bernabeu ​ដែរ។ ​ដូច្នេះ​ក្រុម​នេះ អាច​យក​ទៅ​ប្រើប្រាស់​បាន​សម្រាប់​ការ​ប្រកួត La Liga ​ដែល​នៅ​សល់​ក្នុង​រដូវ​កាល​នេះ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT