យុវជនក្នុងសម័យបាល់ទាត់ទំនើប រមែងមានតម្លៃខ្លួនឡើងខ្ពស់ឆាប់រហ័សបំផុត ប្រសិនពួកគេមានឆន្ទៈច្បាស់លាស់ និងអាចបង្ហាញសមត្ថភាពលេងដ៏ប៉ិនប្រសព្វលើទីលានប្រកួត។
ជាក់ស្តែងដូចយុវជនវ័យ ២០ ឆ្នាំចំនួន ១០ រូបដែលពួកគេសុទ្ធសឹងកើតនៅឆ្នាំ ២០០០ តែមកទល់ឆ្នាំ ២០២០ មានអ្នកខ្លះទើបប្រលូកបានប៉ុន្មានឆ្នាំ តម្លៃខ្លួនឡើងកប់ពពកដល់តួលេខរយលានអឺរ៉ូទៅហើយ។
ក្នុងនោះមានបង្ហាញដូចខាងក្រោម៖ (បញ្ជាក់: តម្លៃទីផ្សារមិនគិតក្រោយកើត COVID-19)
- Sancho (Dortmund) – ១១៧ លានអឺរ៉ូ
- Haaland (Dortmund) – ៧២ លានអឺរ៉ូ
- Davies (Bayern Munich) – ៤៥ លានអឺរ៉ូ
- Torres (Valencia) – ៤៥ លានអឺរ៉ូ
- Vinicius Junior (Real Madrid) – ៤៥ លានអឺរ៉ូ
- Kulusevski (Parma) – ៣១,៥ លានអឺរ៉ូ
- Tonali (Brescia) – ៣១,៥ លានអឺរ៉ូ
- Sessegnon (Spurs) – ៣១,៥ លានអឺរ៉ូ
- Odoi (Chelsea) – ៣១,៥ លានអឺរ៉ូ
- Kabak (Schalke) – ២៩ លានអឺរ៉ូ៕
ប្រភព៖ AF