ជើងចាស់លោក Faustino Asprilla ដែលជាកីឡាកររួមសញ្ជាតិកូឡុំប៊ី បាននិយាយអំពីអនាគតមិនប្រាកដប្រជារបស់កីឡាករ James Rodriguez ដែលល្ហិចល្ហៀងថាអាចនឹងដើរចេញពី Real នារដូវក្តៅខាងមុខ។
ខ្សែបម្រើប្រយុទ្ធរបស់ Real Madrid រូបនេះ បានចាយពេល ២ រដូវកាលនៅលក្ខខណ្ឌខ្ចីជើងជាមួយ Bayern ហើយទើបតែត្រលប់មក Bernabeu នារដូវកាល ២០១៩/២០ ប៉ុន្តែហាក់មិនស្ថិតក្នុងក្រសែភ្នែកត្រូវការរបស់លោក Zidane ទាល់តែសោះ។
ឆ្លើយតបពីលោក Faustino បានយល់ឃើញថា៖ “Man Utd គឺជាក្លឹបដែលសក្តិសមសម្រាប់ James បំផុត ដោយសារណាមួយក្លឹបនោះខកខានឈ្នះពានជាយូរណាស់មកហើយ និងពួកគេកំពុងចង់ពង្រឹងប្រព័ន្ធលេងរដូវកាលបន្ទាប់ផង”។
លោកបន្ថែមប្រាប់ Blu Radio៖ “ពួកគេមានកីឡាករល្អៗដូចជា Juan Mata ដែលទម្រង់លេងរបស់គេក៏ស្រដៀងនឹង James ហើយខ្ញុំគិតថា James នឹងងាយអាចសម្របខ្លួនទៅកាន់ក្រុមមួយនេះបានរហ័សបំផុត”៕
ប្រភព៖ AF