ខ្សែប្រយុទ្ធរបស់ក្លឹប Chelsea គឺកីឡាករ Tammy Abraham បាននិយាយថាគេចង់លេងរួមគ្នាជាមួយនឹងកីឡាករ Marcus Rashford នៅតំបន់ប្រយុទ្ធ។
យុវជនរបស់តោខៀវនារដូវកាល ២០១៩/២០ រកបាន ១៥ គ្រាប់នៅ ៣៥ ប្រកួតសរុបឲ្យម្ចាស់ដី Stamford Bridge។ កន្លងមក Abraham ក៏ធ្លាប់បង្ហាញខ្លួនជាមួយ Rashford នៅជម្រើសជាតិអង់គ្លេស ដោយយកឈ្នះម៉ុងតេណេក្រូ លទ្ធផល ៧-០។
ប្រាប់សារព័ត៌មាន COPA90 កីឡាកររបស់ Chelsea និយាយ៖ “នរណាធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតនៅអង់គ្លេស នោះគឺ Marcus Rashford ដោយចង្វាក់នៃការលេង បច្ចេកទេសរបស់គេ គឺធ្វើឲ្យយើងរីករាយនឹងទស្សនាខ្លាំងបំផុត ខ្ញុំពិតជាចង់លេងជាមួយ Rashford ខ្លាំងណាស់”៕ ប្រភព៖ Metro