សកម្មជននយោបាយដ៏ល្បីឈ្មោះលោក Daniel Cohn-Bendit បានធ្វើការព្យាករណ៍ថាតម្លៃខ្លួនរបស់ Kylian Mbappe នឹងធ្លាក់ចុះយ៉ាងគំហុក ដែលវាជាផលប៉ះពាល់ដោយសារជំងឺ COVID-19។
បញ្ហាដែលពិភពលោកកំពុងព្រួយបារម្ភមួយនេះ ក៏ធ្វើឲ្យវិស័យបាល់ទាត់នៅតំបន់អឺរ៉ុប បានរងការប៉ះទង្គិចជាខ្លាំង ហើយគិតមកទល់បច្ចុប្បន្នបណ្តាក្រុមទាំងអស់ខកខានបង្ហាញខ្លួនលើទីលានប្រមាណជាង ១ ខែរួចមកហើយ។
ទន្ទឹមនឹងហាងឆេងថ្លៃខ្លួន Mbappe មុនផ្ទុះកូរ៉ូណា ដែលឡើងខ្ពស់ដល់ក្បែរ ៣០០ លានអឺរ៉ូ ពេលនេះត្រូវបានលោក Daniel ប្រាប់សារព័ត៌មាន Ouest France ថា៖ “វាមិនខុសពីវាយប្រហារដោយអាវុធនុយក្លេអ៊ែរហើយត្រូវសាងសង់គ្រប់យ៉ាងសារជាថ្មីនោះទេ ដោយក្នុងវិស័យកីឡាបាល់ទាត់អាជីពក៏ត្រូវបានសម្អាតដូចគ្នា”។
លោកបន្ថែមថា៖ “Mbappe នឹងមានតម្លៃខ្លួនខ្ពស់បំផុតត្រឹម ៣៥ ទៅ ៤០ លានអឺរ៉ូ លែងឡើងដល់ ២០០ លានអឺរ៉ូដូចមុនទៀតហើយ”៕
ប្រភព៖ Goal