ក្រុម Manchester City បានចុះកុងត្រាយកខ្សែការពារ Kluiverth Aguilar ពីក្រុម Alianza Lima ត្រឹមវ័យ១៦ឆ្នាំប៉ុណ្ណោះ។
ក្រុម Man City នឹងឱ្យខ្សែការពារស្ដាំរូបនេះ បន្ដលេងនៅក្លឹប Alianza Lima រហូតដល់រូបគេវ័យ១៨ឆ្នាំទើបសម្រេចផ្ទេរមកលេងនៅអង់គ្លេសតែម្ដង។ កីឡាករវ័យក្មេងលេងល្អខាងលើនេះ ទើបបង្ហាញខ្លួននៅក្រុមធំប៉ុន្មានខែកន្លងទៅនេះទេ ប៉ុន្តែត្រូវបានក្លឹបធំៗជាច្រើនមើលឃើញនិងចាប់អារម្មណ៍ទៅហើយ។
ក្លឹប Alianza មួយរយៈចុងក្រោយនេះ បានបណ្ដុះកីឡាករល្អៗច្រើន ដើម្បីបានទៅលេងនៅអឺរ៉ុប។ ជាក់ស្ដែង Aguilar នេះ ដែលត្រូវក្រុម Man City ចុះកុងត្រា ជាសញ្ញាមួយដែលល្អបំផុតសម្រាប់កីឡាករនៅប្រទេសប៉េរ៉ូ៕ប្រភព Bbc