Arsenal ​សម្លឹង​មើល ​Rodrigo ​ដើម្បី​ជំនួស​តំណែង ​Aubameyang ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ Rodrigo Moreno ​របស់​ក្រុម Valencia ​ដើម្បី​មក​ជំនួស​តំណែង​កីឡាករ Pierre-Emerick Aubameyang ។

Pierre-Emerick Aubameyang ​បាន​បង្ហើប​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម Arsenal ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​ទៀត ​ក្នុង​ន័យ​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី និង​អាច​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​បាន។ ​ដោយសារ​តែ​កីឡាករ​បង្ហើប​យ៉ាង​នេះ​ហើយ ទើប​បាន​ជា​ក្រុម Arsenal ​ត្រូវ​មើល​កីឡាករ​ថ្មី​ដើម្បី​មក​ជំនួស​នៅ​តំបន់​ខាង​លើ។ ម្នាក់​ថ្មី​ដែល​ក្រុម​លោក Arteta ​កំពុង​មើល​នោះ​គឺ Rodrigo ​។

​Rodrigo ​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ៗ ​បំផុត​របស់​ La Liga ​ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ តម្លៃ​ខ្លួន​របស់​គេ​ពី​មុន​ប្រមាណ​១០០​លាន​ផោន ​ប៉ុន្តែ​បើ​តាម​ស្ថានភាព​បច្ចុប្បន្ន​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ធ្លាក់​មក​ត្រឹម​៥០​លាន​ផោន​ប៉ុណ្ណោះ។ ​តម្លៃ​នេះ ​ប្រសិន​បើ​ក្រុម Arsenal ​លក់ Aubameyang ​បាន ​នោះ​ពួកគេ​អាច​ទិញ​យក Rodrigo ​បាន​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT