អតីត​កីឡាករ Man City ​ម្នាក់​អាច​ត្រូវ​ក្លឹប Anderlecht ​បណ្ដេញ​ចេញ ព្រោះ​ល្មើស​វិន័យ​

Samir Nasri ​អាច​នឹង​ត្រូវ​ក្លឹប Anderlecht ​បណ្ដេញ​ចេញ ​ក្រោយ​ពី​រូបគេ​មិន​ព្រម​ទំនាក់ទំនង​មក​ក្លឹប​សោះ អំឡុង​ពេល​សម្រាក​នៅ​ផ្ទះ​ដោយសារ​តែ​មេរោគ Covid-19 ​។

​អតីត​កីឡាករ Manchester City ​ខាង​លើ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ហោះ​ទៅ​លេង​នៅ​ Dubai ​ហើយ​ក្លឹប​បាន​ព្យាយាម​ទាក់ទង​សួរ​នាំ​រូបគេ។ តែ​ការ​ព្យាយាម​ទាក់ទង​នោះ​មិន​បាន​សម្រេច​ឡើយ។ ​បើ​តាម​ច្បាប់​កីឡាករ​ទាំង​អស់​ត្រូវ​រាយការណ៍​មក​ក្លឹប ​នៅ​ពេល​ចង់​ទៅ​ណា​មក​ណា ​ប៉ុន្តែ​សម្រាប់ Samir ​នេះ ​បាន​ល្មើស​ច្បាប់​នេះ​ទៅ​ហើយ។ ​រូបគេ​នឹង​ប្រឈម​ជាមួយ​ការ​ដក​ចេញ​ពី​ក្លឹប​នៅ​ពេល​ត្រលប់​មក​វិញ។

​រំលឹក​ថា​កាល​ពី​មុន Nasri ​ធ្លាប់​ត្រូវ​ពិន័យ​១៨​ខែ​ម្ដង​មក​ហើយ ​ដោយសារ​តែ​រូបគេ​បាន​ប្រើប្រាស់​សារធាតុ​ប៉ូវ​កម្លាំង​ខុស​ច្បាប់។ ​យ៉ាងណាមិញ ​កីឡាករ​វ័យ​៣២​ឆ្នាំ​នេះ ​កំពុង​ប្រឈម​ជាមួយ​ការ​ពិន័យ​ដោយសារ​តែ​មិន​ទាក់ទង​ទៅ​ក្លឹប​ទៀត​ហើយ៕ប្រភពោះ Dailymail

  • អតីត​កីឡាករ Man City ​ម្នាក់​អាច​ត្រូវ​ក្លឹប Anderlecht ​បណ្ដេញ​ចេញ ព្រោះ​ល្មើស​វិន័យ​