Martinez ៖ Hazard ​នឹង​ត្រលប់​មក​លេង​ល្អ​វិញ​នៅ​រដូវ​កាល​ក្រោយ

​លោក Roberto Martinez ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ​មាន​ជំនឿ​ចិត្ត​ថា Eden Hazard ​នឹង​លេង​ល្អ​ឡើង​វិញ​មិន​ខាន​សម្រាប់​រដូវ​កាល​ក្រោយ​នេះ។

Hazard ​កំពុង​សម្រាក​ព្យាបាល​របួស​របស់​ខ្លួន ​ក្រោយ​ពី​មាន​រដូវ​កាល​មិន​ល្អ​ទាល់តែ​សោះ​ជាមួយ​ក្រុម Real Madrid ​។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​នៅ​ក្រុម​អធិរាជ​ស ​រូបគេ​តែងតែ​មាន​ឱកាស​ជម្រើស​១១​នាក់​ដំបូង​ជា​និច្ច ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ​កីឡាករ​បែលហ្សិក​ខាង​លើ​មិន​អាច​ធ្វើ​បាន​ល្អ​ដល់​កម្រិត​កំពូល​របស់​ខ្លួន ដូច​កាល​នៅ​ក្រុម Chelsea ​ឡើយ។

តែ​សម្រាប់​មតិ​របស់​លោក Martinez ​វិញ ​មើល​ឃើញ​ថា​សុបិន​អាក្រក់​របស់ Hazard ​នឹង​កន្លង​ផុត​ទៅ​ឆាប់​ៗ។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​នឹង​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ​នៅ​រដូវ​កាល​ក្រោយ។ ​កីឡាករ​ទាំង​អស់ តែងតែ​ជួប​ផល​លំបាក​ជា​និច្ច ​នៅ​ពេល​រដូវ​កាល​ដំបូង​នៅ​ក្លឹប​ថ្មី ​ហើយ Hazard ​ក៏​ដូច​គ្នា៕ប្រភព Dailymail

  • Martinez ៖ Hazard ​នឹង​ត្រលប់​មក​លេង​ល្អ​វិញ​នៅ​រដូវ​កាល​ក្រោយ