Man Utd ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​នឹង​យក​បាន Sancho ​

​ក្រុម​បិសាច​ក្រហម Manchester United ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​ពួកគេ​នឹង​យក​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប Sancho ​មក​រួម​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ហើយ​។

​ក្រុម​បិសាច​ក្រហម ពិត​ជា​ចង់​បាន Sancho ​មែនទែន​សម្រាប់​រដូវ​កាល​ខាង​មុខ ​ព្រោះ​ពួកគេ​យល់​ឃើញ​ថា​វត្តមាន​របស់​កីឡាករ​វ័យ​ក្មេង​នេះ ​នឹង​ជួយ​ក្រុម​បាន​ច្រើន​មិន​ខាន។ ​ប្រភព​នៅ​អង់គ្លេស ​បាន​បង្ហើប​ថា​ក្រុម​របស់​លោក Ole ​បាន​ទាក់ទង​កីឡាករ​វ័យ​២០​ឆ្នាំ​នេះ​ជា​យូរ​មក​ហើយ ​ដើម្បី​ផ្លាស់​មក​លេង​នៅ Old Trafford ​។ ​ពួកគេ​ជា​ក្រុម​តែ​មួយ​គត់​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ។

​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​១០០​លាន​អឺរ៉ូ​ទៅ​ហើយ ​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​ល្អ​រដូវ​កាល​នេះ​។ ​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចង់​បាន​អតីត​កីឡាករ Man City ​ខាង​លើ ​ប៉ុន្តែ​តម្លៃ​១០០​លាន​ផោន​នេះ ​គឺ​ជា​ឧបសគ្គ​ធំ​សម្រាប់​ពួកគេ ត្បិត​អី​បញ្ហា​មេរោគ Covid-19 ​បាន​បំផ្លាញ​សេដ្ឋកិច្ច​ក្លឹប​បាល់ទាត់​មិន​តិច​នោះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT