Man Utd ​នឹង​មិន​ស្មើ​សុំ​កីឡាករ​ដើម្បី​កាត់​ប្រាក់​ឈ្នួល​នោះ​ទេ

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​មិន​ស្នើ​សុំ​កីឡាករ​ដើម្បី​កាត់​ប្រាក់​ឈ្នួល​នោះ​ទេ បើ​ទោះ​ជា​ពួកគេ​នឹង​ខាត​បង់​ប្រាក់​រាប់​លាន​ដោយសារ​តែ​វិបត្តិ Covid-19 ​ក៏​ដោយ។ក្រុម Man Utd ​អាច​នឹង​ខាត​ប្រាក់​ជាង​២១​លាន​ផោន ​ប្រសិន​បើ​រដូវ​កាល​នេះ​ត្រូវ​លេង​ដោយ​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា។ ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម​បិសាច​ក្រហម​នឹង​មិន​ស្នើ​សុំ​កាត់​ប្រាក់​ឈ្នួល​ខ្លះ​ពី​កីឡាករ​នោះ​ទេ។ ​ការ​ធានា​បាន​បែប​នេះ គឺ​ដោយសារ​តែ​ពួកគេ​មាន​ប្រាក់​ចំណេញ​ច្រើន​កាល​ពី​រដូវ​កាល​មុន ដើម្បី​ទប់​ការ​ចំណាយ​បាន​នា​រដូវ​កាល​នេះ។

​រំលឹក​ថា​បញ្ហា Covid-19 ​បាន​ធ្វើ​ឱ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​កើត​ឡើង​សម្រាប់​ក្លឹប​បាល់ទាត់​នានា។ ​ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​បង់​ឈ្នួល​កីឡាករ​ជា​ធម្មតា ប៉ុន្តែ​មិន​មាន​ចំណូល​មក​វិញ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​ក្លឹប​មួយ​ចំនួន​បាន​ស្នើ​សុំ​កីឡាករ​ដើម្បី​កាត់​ប្រាក់​ឈ្នួល​ខ្លះ ជួយ​ដល់​ក្លឹប​នៅ​គ្រា​នេះ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT