Roberto Mancini បានអះអាងថាសមត្ថភាពរបស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic គឺស្ថិតនៅកម្រិតស្មើជាមួយ Lionel Messi និង Cristiano Ronaldo ដែរ។កីឡាករ Messi និង Ronaldo គឺជាកីឡាករតែ២នាក់គត់លើលោកដែលអាចឈ្នះពានរង្វាន់ Ballon d’Or បានច្រើនជាងគេ និងតែងតែមានវត្តមានរបស់ក្នុងការប្រជែងពាននេះជាច្រើនឆ្នាំមកហើយ។ តែសម្រាប់ Mancini ដែលជាអ្នកចាត់ការល្បីឈ្មោះម្នាក់ដែរនោះ បានយល់ថាមានកីឡាករម្នាក់ដែលសមត្ថភាពល្អដូច Messi និង Ronaldo ដែរ។
ម្នាក់នោះគឺ Zlatan ។ លោក Mancini បាននិយាយថា៖ “ខ្ញុំបានដាក់គាត់ស្មើកម្រិតរបស់ Messi និង Ronaldo ដែរ។ គាត់បានឈ្នះលីគគ្រប់កន្លែងដែលគាត់បានទៅ រកគ្រាប់បាល់បានយ៉ាងច្រើន ហើយសុទ្ធតែតាមវិធីដែលសឹងតែគ្មានអ្នកធ្វើបាន។ គាត់ធ្វើបានយ៉ាងល្អនៅ Milan រដូវកាលនេះ ប៉ុន្តែខ្ញុំមិនដឹងថាគម្រោងទៅថ្ងៃអនាគតរបស់គាត់បែបណានោះទេ”៕