ពិធីករអត្ថាធិប្បាយបាល់​ទាត់​ល្បី​របស់​វៀតណាម ជំរុញ​ឲ្យ Doan Van Hau បន្ត​លេង​នៅ​ SC Heerenveen

ខ្សែការពារក្រុមជម្រើសជាតិវៀតណាម Doan Van Hau ត្រូវបានគេជម្រុញឱ្យនៅជាមួយ SC Heerenveen ហើយរង់ចាំឱកាសលេងជាមួយក្រុមធំ។នេះ​បើ​តាមសម្ដីរបស់​អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាពរបស់វៀតណាម​លោក BLV Quang Huy ។

“ ខ្ញុំគិតថា Doan Van Hau កំពុងរីកចម្រើនពេល​គាត់​នៅ​ជាមួយ SC Heerenveen ។ គាត់មិនបានលេងនៅក្នុងក្រុមធំក្នុងការប្រកួតក្របខ័ណ្ឌ Eredivisie ប៉ុន្តែគាត់បានហ្វឹកហាត់ជាមួយក្រុមដូចគ្នាហើយកំពុងអភិវឌ្ឍន៍ទៅមុខហើយ។

“ ការហ្វឹកហាត់ជាមួយក្រុមយុវជនរបស់​ក្លិបគឺជារឿងល្អព្រោះវិស័យបាល់​ទាត់នៅប្រទេសហូឡង់មានគុណភាពល្អជាងយើង។ ខ្ញុំគិតថា Heerenveen គឺជាក្លឹបដ៏អស្ចារ្យមួយសំរាប់ Van Hau ។ គាត់នៅក្មេងហើយត្រូវអត់ធ្មត់ ដើម្បីទទួលបានឱកាសលេងជាមួយក្រុមក្នុង​ការ​ប្រកួតដ៏​សំខាន់”។

ដើមឡើយ! Doan Van Hau ត្រូវបានគេរំពឹងថានឹងនៅជាមួយ Heerenveen រយៈពេលយូរ ប៉ុន្តែគាត់នៅតែមិនទាន់បានបង្ហាញខ្លួន​ក្នុង​ពាន​រង្វាន់លីគកំពូល​ហូឡង់ Eredivisie នៅឡើយ។

តាមពិត! យោងទៅតាមការស្ទង់មតិនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter អ្នកគាំទ្រមិនចង់អោយកីឡាករវ័យ ២១ ឆ្នាំរូបនេះបន្ត​លេង​ជាមួយក្លិប​នោះ​ទេ​ហើយ​បើ​បាន​ចេញ​កាន់​តែ​ឆាប់តាន់​តែ​ល្អ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT