Courtois ថា​ដោយសារ Casillas ទើប​ខ្លួន​ចាប់​តំណែង​អ្នកចាំទី តែ idol ពិត​ប្រាកដ​គឺ​ម្នាក់​នេះ​ទេ

Thibaut Courtois អ្នកចាំទី​ដៃ​ទី​មួយ​បច្ចុប្បន្ន​របស់​ក្លឹប Real Madrid បាន​និយាយ​ត្រង់ៗ​ថា​អតីតកាល​របស់​ខ្លួន​ក៏​កើត​ចេញ​ពី​ការ​តាមដាន Iker Casillas កាល​ពី​ខ្លួន​នៅ​ក្មេង​ផង​ដែរ ទម្រាំ​មាន​ដល់​ថ្ងៃ​នេះ។

Casillas ​ត្រូវ​បាន Courtois រាប់​ចូល​ជា​វីរបុរស​មួយ​រូប ដែល​រុញ​ឲ្យ​ Courtois មាន​ទឹកចិត្ត​ចង់​លេង​ជា​តំណែង​អ្នកចាំទី ប៉ុន្តែ​គំរូ​ក្នុង​ដួងចិត្ត​របស់​អ្នកចាំទី​សញ្ជាតិ​បែលហ្សិក​គឺ​ Edwin van der Sar ដែល​ជា​ដៃ​ស្អិត​របស់ Man Utd ឯ​ណោះ​ទេ។

ប្រាប់​លើ​បណ្តាញ​សង្គម Courtois និយាយ៖ ពេល​ Iker ចាប់​ផ្តើម​លេង​ឲ្យ Real Madrid ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​របស់​គាត់ ហើយ​រុញ​ឲ្យ​ចិត្ត​ខ្ញុំ​ចង់​ចាប់​តំណែង​ជា​អ្នកចាំទី​ដូច​ជា​រូប​គាត់

កីឡាករ​កម្ពស់​ខ្ពស់​បន្ថែម៖ ខ្ញុំ​ចូលចិត្ត​មើល​ការ​លេង​របស់​គាត់ ហើយ​ខ្ញុំ​ស្រលាញ់​ក្លឹប Real Madrid តែ​ដល់​អាយុ ១៤ ឆ្នាំ ខ្ញុំ​មើល​ឃើញ​ថា​ខ្លួន​ឯង​មាន​កម្ពស់​ខ្ពស់​ហើយ​សម្បុរ​ស ខ្ញុំ​ក៏​ចាប់​ផ្តើម​យក Van der Sar ធ្វើ​ជា​គំរូ និង​ដើរ​តាម​គន្លង​របស់​គាត់ ព្រោះ​គ្រប់​យ៉ាង​របស់​គាត់​ស្រដៀង​នឹង​ខ្ញុំ​ខ្លាំង​ណាស់

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT