មាន​តែ​កីឡាករ ៣ រូប​គត់ ដែល​អាច​ធានា​សុវត្ថិភាព​បន្ត​ឈរ​ជើង ១០០ ភាគរយ​នៅ Barcelona

ឆ្លើយតប​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ក្លឹប​ទាំង​អស់​នៅ​អឺរ៉ុប​កំពុង​ប្រឈម​ខ្លាំង រុញ​ឲ្យ​ការ​នាំ​យក​កីឡាករ​នៅ​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ ទំនង​ជា​ប្រើប្រាស់​យុទ្ធសាស្រ្ត​ដោះដូរ​កីឡាករ ជា​ជាង​ការ​ចាយ​លុយ​ទាំង​ដុល។

តាម​ការ​បញ្ជាក់​របស់​លោក Bartomeu ប្រធាន​ក្លឹប Barcelona បាន​និយាយ​ហើយ​ថា៖ “នឹង​មិន​មាន​ការ​ចាយ​លុយ​ច្រើន​នោះ​ទេ​នៅ​ទីផ្សារ​ដោះដូរ ព្រោះ​ដោយសារ​ការ​ផ្ទុះ​នៃ​វីរុស តែ​យើង​អាច​មើល​ឃើញ​ពី​ការ​ដោះដូរ​កីឡាករ​ច្រើន​ជាង”។

ជុំវិញ​រឿង​នេះ តាម​សារព័ត៌មាន ESPN បាន​ចុះ​ផ្សាយ​ថា​មាន​តែ​កីឡាករ ៣ រូប​គត់​ដែល​ធានា​ថា​នឹង​មិន​បាត់បង់​នៅ​រដូវ​កាល​ក្រោយ រួម​មាន​អ្នកចាំទី Ter Stegen ខ្សែ​បម្រើ Frenkie de Jong និង​ខ្សែ​ប្រយុទ្ធ Lionel Messi។

អ្នក​ទាំង​បី​សុទ្ធ​សឹង​រាប់​ចូល​ជា​កីឡាករ​ដែល​ចាំបាច់​ មិន​អាច​ខ្វះ​បាន ពោល​ប្រភព​បាន​ជឿជាក់​ថា​គ្មាន​ការ​ដោះដូរ​ណា​មួយ​ដែល​នឹង​ប្រើប្រាស់​ឈ្មោះ​កីឡាករ​ទាំង​បី​ខាង​លើ​ឡើយ៕

ប្រភព៖ SportBible

  • មាន​តែ​កីឡាករ ៣ រូប​គត់ ដែល​អាច​ធានា​សុវត្ថិភាព​បន្ត​ឈរ​ជើង ១០០ ភាគរយ​នៅ Barcelona