Barcelona ​ខាត​៣,៣​លាន​អឺរ៉ូ ​នៅ​ពេល​មិន​បាន​ប្រកួត​នៅ Camp Nou ​

​ក្រុម FC Barcelona ​ទទួល​បាន​ចំណូល​ច្រើន​ពី​កា​ប្រកួត​ក្នុង​ទឹក​ដី​ម្ដង​ៗ ​ព្រោះ​១​ប្រកួត​ពួកគេ​អាច​រក​បាន​៣,៣​លាន​អឺរ៉ូ​ឯ​ណោះ។

​ក្របខណ្ឌ La Liga ​មាន​គម្រោង​ត្រលប់​រក​ការ​ប្រកួត​វិញ​ហើយ ក្រោយ​ពី​អេស្ប៉ាញ​ថយ​ចុះ​បន្តិច​ជាមួយ​មេរោគ Covid-19 ។ ​បច្ចុប្បន្ន​រោង​ចក្រ​សំខាន់​ៗ ​និង​កន្លែង​មួយ​ចំនួន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​វិញ​ហើយ។ ​ក្នុង​នោះ ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ La Liga ​ក៏​ចង់​ឱ្យ​មាន​ការ​ប្រកួត​វិញ​ឆាប់​ៗ​ផង​ដែរ។ តែ​ការ​ប្រកួត​នោះ ​នឹង​ត្រូវ​លេង​ដោយ​បិទ​ទ្វា មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ ​មាន​តែ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ។

​ប្រសិន​បើ​ដូច្នេះ​មែន ​ក្លឹប​ធំ​ៗ​ជា​ច្រើន​នឹង​ប្រឈម​ការ​ខាត​បង់​ប្រាក់​ហើយ។ ​ជាក់​ស្ដែង ​១​ប្រកួត​ក្នុង​ដី​របស់ Barcelona ​អាច​រក​ចំណូល​បាន​ដល់​៣,៣​លាន​អឺរ៉ូ​ឯ​ណោះ។ ដូច្នេះ​បើ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ ​នោះ​១​ប្រកួត​ពួកគេ​ខាត​អស់​៣,៣​លាន​អឺរ៉ូ ​ហើយ​ទម្រាំ​ចប់​រដូវ​កាល​នេះ ពួកគេ​អាច​នឹង​ខាត​ប្រាក់​ប្រមាណ​២០​ទៅ​២៥​លាន​អឺរ៉ូ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT