Dortmund ​ចង់​បាន Greenwood ​បើ Man Utd ​យក Sancho ​ទៅ​

​Borussia Dortmund ​បាន​ដាក់​គោលដៅ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Greenwood ​ពី Manchester United ​ប្រសិន​បើ​ក្រុម​នេះ​ពិត​ជា​ទិញ​យក Sancho ​ពី​ពួកគេ​មែន​នោះ​។

​ក្រុម​បិសាច​ក្រហម Man Utd ​ព្យាយាម​ទិញ​យក​កីឡាករ Sancho ​ឱ្យ​បាន​ពី​ក្រុម Dortmund ​នៅ​រដូវ​កាល​ដោះដូរ​ខាង​មុខ​នេះ។ ​តម្លៃ​ខ្លួន​របស់​កីឡាករ​អង់គ្លេស​នេះ ​អាច​ដល់​ជាង​១០០​លាន​ផោន ដោយសារ​តែ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ ​អម​ជាមួយ​ទម្រង់​លេង​ដ៏​អស្ចារ្យ​នា​ពេល​កន្លង​មក។ ​

​មើល​ឃើញ Man Utd ​ចង់​បាន​ខ្លាំង​ជាង​គេ ​ក្រុម Dortmund ​ក៏​បាន​ដាក់​សំណើ​មួយ​វិញ​ផង​ដែរ។ ​ក្រុម​នៅ​អាល្លឺម៉ង់​សម្លឹង​ឃើញ Greenwood ​ជា​អនាគត​ថ្មី​មួយ​សម្រាប់​ពួកគេ ​ដូច្នេះ​បើ Man Utd ​ទិញ​យក Sancho ​ទៅ នោះ​លោក Ole ​ត្រូវ​តែ​ថែម​កីឡាករ​វ័យ​១៨​ឆ្នាំ​មក​ឱ្យ​ពួកគេ។ ​តែ​វា​អាច​ជា​រឿង​ពិបាក​បន្តិច ព្រោះ​ថា​បច្ចុប្បន្ន​នេះ​បិសាច​ក្រហម មិន​ចង់​ឱ្យ​យុវជន​ឆ្នើម​ៗ​របស់​ខ្លួន​ចាកចេញ​ទៅ​ណា​នោះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT