អ្នកចាំទី Gianluigi Buffon ត្រៀមបន្ដកុងត្រា១រដូវកាលទៀតជាមួយក្រុម Juventus បន្ទាប់ពីមេរោគ Covid-19 ធូរស្បើយបន្តិចនៅប្រទេសអ៊ីតាលី។
Buffon វ័យ៤២ឆ្នាំទៅហើយ ប៉ុន្តែអាជីពបាល់ទាត់របស់គេនៅមិនទាន់បញ្ចប់នោះទេ។ ជាក់ស្ដែង Juventus ថ្វីត្បិតតែមិនដាក់រូបលោកជាដៃទី១មែន ប៉ុន្តែក៏នឹងត្រៀមបន្ដកុងត្រាថ្មីឱ្យមួយរដូវកាលទៀតដែរ។ ការផ្ដល់មួយរដូវកាលទៀតនោះ នឹងធ្វើឱ្យអ្នកចាំទីខាងលើមានអាជីពបាល់ទាត់ដល់ទៅ២៦ឆ្នាំហើយ។
លោក Francesco Totti និង Fabio Cannavaro ដែលជាអ្នកជិតស្និទ្ធនឹង Buffon បានបង្ហើបថាបុរសម្នាក់នេះ នឹងបន្ដអាជីពបាល់ទាត់ដល់វ័យ៥០ឆ្នាំ ហើយមានតែ Juventus ប៉ុណ្ណោះ ដែលអាចប្រាប់ឱ្យលោកព្យួរស្រោមដៃទុកបានទៅថ្ងៃមុខ៕ប្រភព Dailymail