PSG នឹងព្យាយាមបញ្ចុះបញ្ចូលឲ្យ Neymar បន្តឈរជើងនៅទឹកដី Parc des Princes តទៅថ្ងៃមុខទៀត តាមរយៈការប្រើយុទ្ធសាស្ត្រចងជើងមិត្តរួមក្រុមសំខាន់របស់គេទុកជាមុន ដែលនោះគឺ Thiago Silva។
អ្នកទាំងពីរជាមិត្តរួមក្រុមល្អនឹងគ្នា មិនថាតែនៅ PSG និងជម្រើសជាតិប្រេស៊ីល ហើយទន្ទឹមដែលកុងត្រារបស់ Thiago Silva ត្រូវផុតនៅថ្ងៃទី ៣០ មិថុនាខាងមុខ ក៏រុញឲ្យក្លឹបបារាំងដុតដៃដុតជើងខ្លាំងចង់តកុងត្រាថ្មីឲ្យ Silva នៅជាមួយក្លឹបបន្តទៀត ដែលជាគន្លឹះអាចចងចិត្ត Neymar បានមួយផ្នែកដែរ។ នេះបើតាមរបាយការណ៍ពី Le10Sport បានចុះផ្សាយ។
បញ្ជាក់ថា Neymar ល្ហិចល្ហៀងគ្រោងចង់វិលត្រលប់ទៅកាន់ Barcelona តាំងពីរដូវក្តៅឆ្នាំទៅមកម្ល៉េះ ពោលគឺរយៈពេលមួយឆ្នាំចុងក្រោយនេះ សម្ពន្ធភាពរវាងខ្សែប្រយុទ្ធប្រេស៊ីលនិងក្លឹបបារាំងហាក់មានភាពសោះកក្រោះច្រើន៕
ប្រភព៖ AF