Setien៖ “បើ​ខ្ញុំ​ចាំបាច់​ត្រូវ​ដើរ​ចេញ ដើម្បី​ទុក​កៅអី​ឲ្យ Xavi នោះ​ខ្ញុំ​នឹង​ចេញ”

អ្នកចាត់ការ​បច្ចុប្បន្ន​របស់​ក្លឹប Barcelona គឺ​លោក Quique Setien បាន​និយាយ​ថា​លោក​មិន​ខ្លាច​នឹង​ការ​ចាកចេញ​ពី​ក្លឹប​ឡើយ ប្រសិន Xavi ត្រូវ​មក​ជំនួស​កៅអី​របស់​លោក។

អតីត​គ្រូ​ធំ​ Las Palmas និង Real Betis លោក Setien ​បាន​ជំនួស​តំណែង​របស់​លោក Valverde កាល​ពី​ខែ​មករា​កន្លង​ទៅ ហើយ​គ្រា​នោះ​ក៏​ល្ហិចល្ហៀង​ដែរ​ថា Xavi មាន​ឱកាស​តែ​បាន​បដិសេធ​មិន​ព្រម​មក​ដឹកនាំ។

តាម​រយៈ​ការ​ថ្លែង​ប្រាប់​សារព័ត៌មាន El Larguero ថ្មីៗ​នេះ Setien និយាយ៖ “ខ្ញុំ​សង្ឃឹម​ថា Xavi គេ​នឹង​មក ព្រោះ​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ដោយ​ខ្ញុំ​គោរព Xavi ​និង​រាល់​កីឡាករ​ល្អៗ​ទាំង​អស់”។

លោក​សង្កត់​ធ្ងន់៖ “បើ​ខ្ញុំ​ត្រូវ​ចាកចេញ ហើយ Xavi គេ​មក​នោះ វា​មិនមែន​ជា​បញ្ហា​អ្វី​ឡើយ ព្រោះ​នេះ​វា​ជា​ពិភព​នៃ​ការ​បង្វឹក​របស់​អ្នកចាត់ការ​ទៅ​ហើយ”៕

ប្រភព៖ AF

  • Setien៖ “បើ​ខ្ញុំ​ចាំបាច់​ត្រូវ​ដើរ​ចេញ ដើម្បី​ទុក​កៅអី​ឲ្យ Xavi នោះ​ខ្ញុំ​នឹង​ចេញ”