Valencia ​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ទាំង​អស់​១៨​% ​

​ថ្នាក់​ដឹក​នាំ​ក្រុម Valencia ​បាន​ប្រជុំ​ជាមួយ​ប្រធាន​ក្រុម ​ហើយ​ក៏​បាន​សម្រេច​ការ​យល់​ព្រម​ក្នុង​ការ​កាត់​ប្រាក់​ឈ្នួល​១៨% ​ដើម្បី​ជួយ​ក្លឹប​អំឡុង​ពេល​មេរោគ Covid-19 ​នេះ។​ក្រុម Valencia ​មាន​កីឡាករ​ឆ្លង​មេរោគ Covid-19 ​ច្រើន​នាក់​ដែរ ​ក្រោយ​ពី​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​អ៊ីតាលី ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​កន្លង​ទៅ។ ​តែ​បច្ចុប្បន្ន​នេះ​មាន​ដំណឹង​ថា​កីឡាករ​ដែល​មាន​មេរោគ ​បាន​ធូរ​ស្បើយ​អស់​ហើយ ​និង​រំពឹង​ថា​នឹង​មាន​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ឆាប់​ៗ​ខាង​មុខ​នេះ។

​ជាមួយ​គ្នា​នេះ​ដែរ ​ក្លឹប​នេះ​ក៏​ដូច​ក្លឹប​ដទៃ​ទៀត​ដែរ ពោល​គឺ​កំពុង​ចរចា​ដើម្បី​ស្នើ​កីឡាករ​កាត់​ប្រាក់​ឈ្នួល​ខ្លះ។ ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​នៅ​ថ្ងៃ​នេះ ​ក្រុម​កីឡាករ Valencia ​ទាំង​អស់​នឹង​កាត់​ប្រាក់​ឈ្នួល​១៨​% ដើម្បី​ជា​ការ​ចូល​រួម​ជួយ​ដល់​ក្លឹប​អំឡុង​ពេល​គ្មាន​ការ​ប្រកួត ​មិន​មាន​ចំណូល៕

ប្រភព៖ Marca

  • Valencia ​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ទាំង​អស់​១៨​% ​