Everton ​ចង់​បាន Belotti ​មក​លេង​នៅ​អង់គ្លេស​រដូវ​កាល​ក្រោយ​

ក្រុម Everton ​កំពុង​​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Andrea Belotti  ​របស់​ក្រុម Torino ​ដោយ​រំពឹង​ថា​អាច​នឹង​យក​បាន​នៅ​ពេល​ខាង​មុខ​នេះ​។​Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Everton ​ពេញ​ចិត្ត​ខ្សែ​ប្រយុទ្ធ Belotti ​ខាង​លើ​ខ្លាំង​ណាស់។ ​Carlo ​ចង់​បាន​រូបគេ​តាំង​ពី​នៅ​ដឹក​នាំ​ក្រុម Bayern Munich ​មក​ម្ល៉េះ ប៉ុន្តែ​គ្រា​នោះ Torino ​មិន​ព្រម​លក់​ចេញ ​និង​ទារ​តម្លៃ​ខ្លួន​ខ្ពស់​មែនទែន។ ​តែ​សម្រាប់​រដូវ​កាល​នេះ​វិញ ក្រោយ​ពី​មាន​បញ្ហា​មេរោគ Covid-19 ​ដែល​ធ្វើ​ឱ្យ​ក្លឹប​នៅ​អ៊ីតាលី​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​នោះ ​ក្រុម Everton ​សង្ឃឹម​ថា​ក្រុម Torino ​អាច​នឹង​ព្រម​លក់​ហើយ។

​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​ខាង​លើ​នេះ ​រក​បាន​១៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត​នា​រដូវ​កាល​នេះ​។ ​មិន​ត្រឹម​តែ Everton ​មួយ​ទេ ​​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​ខាង​លើ ​ដោយ Man Utd ​ក៏​មើល​ឃើញ​ពី​សមត្ថភាព​របស់​គេ​ផង​ដែរ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT