មើលឃើញយ៉ាងច្បាស់ថាការប្រកួតពានរង្វាន់ La Liga នាឆ្នាំនេះ អាចនឹងបញ្ចប់ត្រឹមនេះហើយ មិនអាចបើកឡើងវិញនោះទេ។Covid-19 បានធ្វើឱ្យក្របខណ្ឌ La Liga ផ្អាកការប្រកួតតាំងពីខែមុន ហើយក៏មិនទាន់មើលឃើញសញ្ញាដើម្បីអាចចូលប្រកួតវិញបានពេលណានោះទេ។ ដោយសារតែត្រូវចាំមើលការគ្រប់គ្រងស្ថានភាពមេរោគ Covid-19 សិន ព្រោះពេលនេះមិនទាន់ឃើញធូរស្បើយខ្លាំងឡើយ។
ដោយសារតែដូច្នេះហើយទើបបានជា Sergio Busquets គិតថា La Liga អស់ត្រឹមនេះហើយ។ កីឡាករ Barcelona បាននិយាយថា៖ “ខ្ញុំគិតថាពិបាកណាស់ក្នុងការបន្ដការប្រកួតទៀត។ ខ្ញុំមិនគិតថាយើងអាចគ្រប់គ្រងមេរោគ Covid-19 បានលឿននិងធានាសុវត្ថិភាពបានទេ។ ការប្រកួតដែលមានការប្រមូលផ្ដុំគ្នាច្រើននៅតែជាបញ្ហានិងមិនអាចកើតមានឡើងបានឡើយពេលនេះ”៕