ខ្សែប្រយុទ្ធ Kylian Mbappe ទទួលបានចំណាត់ថ្នាក់លេខ១នៅពេលបច្ចុប្បន្ននេះ ក្នុងនាមជាកីឡាករមានល្បឿនលឿនជាងគេនៅលើលោកនេះ។ល្បឿនរបស់កីឡាករ PSG ខាងលើនេះគឺរត់បាន៣៦គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងកីឡាករ Aubameyang និង Leroy Sane ទៅទៀត។ ក្នុងបញ្ជីនេះដែរ បើមើលទៅចំណាត់ថ្នាក់លេខ២វិញ អាចនឹងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនខាន។ Inaki Williams កីឡាកររបស់ Athletic Bilbao ជាប់លេខ២ ដោយមានកំណត់ត្រា៣៥,៧គីឡូម៉ែត្រក្នុង១ម៉ោង។
សម្រាប់លេខ៣ បានទៅលើ Pierre-Emerick Aubameyang របស់ក្រុម Arsenal ធ្វើបាន៣៥,៥គីឡូម៉ែត្រក្នុង១ម៉ោង និងលេខ៤ បានទៅលើ Karim Bellarabi របស់ក្រុម Bayer Leverkusen មានកំណត់ត្រា ៣៥,២៧គីឡូម៉ែត្រក្នុង១ម៉ោង។ លេខ៥ បានទៅលើ Kyle Walker មានកំណត់ត្រា ៣៥,២១គីឡូម៉ែត្រក្នុង១ម៉ោង៕