ត្បិត Steven Gerrard គឺជាខ្ញីចាស់ដែលចាយពេលច្រើនឆ្នាំនៅហង្សក្រហម Liverpool ក្តី ប៉ុន្តែនៅជម្រើស ១១ រូបល្អបំផុតក្នុងក្តីស្រមៃរបស់ខ្លួន អតីតខ្សែបម្រើរូបនេះជ្រើសឈ្មោះកូនហង្សបច្ចុប្បន្នតែមួយរូបគត់ នោះគឺ Andrew Robertson។
ការជ្រើសរើសនេះ គឺជាការទទួលនូវ Challenge របស់លោក Jamie Carragher ដែលជាអតីតមិត្តរួមទ្រនំ ហើយ Gerrard ថាចំណាយពេលប៉ុន្មានម៉ោងឯណោះ ទម្រាំសម្រេចចិត្តចេញ។
ជម្រើស ១១ រូបក្នុងក្តីស្រមៃរបស់ Gerrard មានដូចជា៖
អ្នកចាំទី: Oblak
ខ្សែការពារ: Cafu, Kompany, Koulibaly, Robertson
ខ្សែបម្រើ: Kroos, Keane
ខ្សែប្រយុទ្ធ: Messi,Del Piero, Mbappe, Drogba៕
ប្រភព៖ AF