Totti និង Cannavaro ថា​អ្នកចាំទី​ Buffon មិន​ចង់​ឈប់​ទេ គឺ​ចង់​លេង​ដល់​អាយុ ៥០ ឆ្នាំ

អតីត​វីរបុរស​នៅ​អ៊ីតាលី​គឺ​លោក Francesco Totti និង Fabio Cannavaro បាន​និយាយ​ថា​អ្នកចាំទី Gianluigi Buffon ចង់​ចាយ​ពេល​លេង​រយៈ​ពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ហើយ​មិន​ងាយ​នឹង​បញ្ឈប់​ទេ ប្រសិន​គ្មាន​អ្នក​ព្យាយាម​បញ្ឈប់។

Buffon ​បច្ចុប្បន្ន​មាន​វ័យ ៤២ ឆ្នាំ ដែល​ល្ហិចល្ហៀង​នឹង​បន្ត​ឈរ​ជើង​នៅ Juve ដល់​ឆ្នាំ ២០២១ តែ​អតីត​ប្រធាន​ក្លឹប Roma លោក Totti បាន​និយាយ៖ “ខ្ញុំ​ប្រាប់​អ្នក​ចុះ Buffon គេ​ចង់​លេង​ដល់​គេ​មាន​អាយុ ៥០ ឆ្នាំ​ឯ​ណោះ”។

ចំណែក​ឯ Cannavaro បាន​បន្ថែម៖ “ជា​ការ​ពិត​ហើយ គាត់​មិន​ចង់​ឈប់​ទេ ​តែ​ពួក​គេ [ក្លឹប] នឹង​ធ្វើ​ឲ្យ​គាត់​ឈប់​ដោយ​ឯងៗ ដែល​នេះ​វា​ជា​រឿង​មួយ​ផ្សេង​ទៀត”។

បញ្ជាក់​ថា​របាយការណ៍​កាល​ពី​សប្តាហ៍​មុន ធ្លាប់​បាន​ចុះ​ផ្សាយ Buffon នឹង​បន្ត​កុងត្រា​ដល់​ឆ្នាំ​ក្រោយ​ខែ​មិថុនា ជាមួយ​នឹង Juve ពោល​គឺ​នឹង​ផុត​នៅ​ពេល​លោក​មាន​អាយុ ៤៣ ឆ្នាំ ប៉ុន្តែ​ការ​បន្ត​ទៅ​ទី​ណា​ទៀត​នោះ នៅ​មិន​ច្បាស់​ឡើយ៕

ប្រភព៖ AF

  • Totti និង Cannavaro ថា​អ្នកចាំទី​ Buffon មិន​ចង់​ឈប់​ទេ គឺ​ចង់​លេង​ដល់​អាយុ ៥០ ឆ្នាំ