អ្នកប្រាកដជាធ្លាប់បានដឹងរួចមកហើយ សម្រាប់ Cristiano Ronaldo គ្រាប់បាល់ហ្សីសូដែលលោកសម្រេចបានទល់ Juventus គឺជាគ្រាប់បាល់ដែលលោកស្រលាញ់បំផុត។ ដោយឡែក Lionel Messi ថ្មីៗនេះ ក៏បានទម្លាយនូវគ្រាប់បាល់មួយ ដែលនោះគឺជាគ្រាប់បាល់តែតបញ្ចូលទីនាវគ្គផ្ដាច់ព្រ័ត្រនៅពានរង្វាន់អឺរ៉ុប ទល់ Man Utd (ពេលមាន Ronaldo) នាឆ្នាំ ២០០៩។
នាបទសម្ភាសន៍ជាមួយ FourFourTwo កីឡាករអាហ្សង់ទីននិយាយ៖ “វាពិតជាពិបាកនឹងស្រមៃការដែលខ្ញុំអាចសម្រេចទីតាមរយៈការតែតបាល់បញ្ចូលទី ទាំងដែលមានខ្សែការពារដូចជា Ferdinand នៅក្បែរខ្ញុំពេលនោះ”។
លោកបន្ថែមថា៖ “ពេលដែល Xavi ក្រុសបាល់ចូលប្រអប់ ខ្ញុំអាចថាដូចជាឃើញខ្លួនឯងអាចសម្រេចវាបានរួចទៅហើយ អរគុណព្រះជាម្ចាស់ខ្លាំងណាស់ វាពិតជាអាចកើតឡើងទៅបាន”៕
ទស្សនាគ្រាប់បាល់របស់ M10 កាលពីឆ្នាំ ២០០៩៖