AFC ថា​ ការ​ប្រកួតក្នុង Champions​ League និង​ AFC Cup អាច​បន្ត​បានតែ​លេង​បិទទ្វារ

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងបន្តប្រកួតប្រជែងក្នុងពានរង្វាន់ AFC Champions League និង AFC Cup នៅរដូវកាលនេះ ប៉ុន្តែអាចនឹងដំណើរការដោយគ្មានទស្សនិកជន ដើម្បីការពារសុខភាពកីឡាករ និងមន្រ្តី បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ។

អគ្គលេខាធិការរបស់ AFC លោក Datuk Paul Windsor John បានមានប្រសាសន៍ថាលោកមានសុទិដ្ឋិនិយមពាន​រង្វាន់ធំ​ជាងគេសម្រាប់ក្លឹបនៅអាស៊ីនឹងបញ្ចប់នៅឆ្នាំនេះ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតដែលជះឥទ្ធិពលដល់ការរៀបចំរបស់កីឡាករនិងការធ្វើដំណើរទៅប្រទេសផ្សេងទៀតក៏ដោយ។

កាលពីម្សិលមិញ AFC បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដែលពន្យារពេលរាល់ការប្រកួតដែលគ្រោងធ្វើនៅខែឧសភានិងមិថុនាហើយកាលបរិច្ឆេទថ្មីនឹងត្រូវប្រកាសអាស្រ័យលើស្ថានភាពបច្ចុប្បន្ននៃជំងឺរាតត្បាត។

លោក Windsor John បានប្រាប់ AFP ដោយណែនាំថាកាលបរិច្ឆេទការប្រកួតថ្មីនឹងត្រូវប្រកាសនៅចុងខែមេសា។

“ការប្រកួតទាំង ២ នឹងបន្តនៅឆ្នាំនេះ។ យើងនៅមានពេលវេលាសម្រាប់ប្រកួតនៅឡើយ។ ទោះយ៉ាងណាស្ថានភាពនៃការប្រកួតនឹងត្រូវអនុវត្តដោយគ្មានទស្សនិកជន ឬមិនអាស្រ័យលើការណែនាំរបស់ក្រសួងសុខាភិបាលនិងរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន”។

លោកបន្ត​ថា ៖”AFC បានប្តេជ្ញាចិត្តបន្តការប្រកួតនេះ ដោយឈរលើមូលដ្ឋាននៃភាពជាកីឡាករ និងបំពេញកាតព្វកិច្ចពាណិជ្ជកម្មរបស់ខ្លួន។ ប៉ុន្តែវាអាស្រ័យលើលក្ខខណ្ឌដែលបានដាក់ដោយមន្ត្រីសុខាភិបាលផ្ទាល់របស់ពួកគេ” ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT