Cristiano Ronaldo និង Lionel Messi ត្រូវបានគេរាប់ចូលជាកំពូលកីឡាករឆ្នើមប្រចាំពិភពលោកនៅរយៈពេលជិត ២ ទសវត្សចុងក្រោយនេះ។ ប៉ុន្តែការប្រកួតនៅពានរង្វាន់អឺរ៉ុបមិនមែនសុទ្ធតែកំណត់ត្រាទាំងអស់ កីឡាករទាំងពីរអាចបំបែកបាននោះឡើយ។
ខ្លះទៅពាក់ព័ន្ធនឹងកំណត់ត្រាអាយុ [អ្នកទាំងពីរមិនទាន់ឈានដល់] ខ្លះការលេងឲ្យក្លឹបច្រើនក្នុងអាជីពជាដើម។ ខាងក្រោមបង្ហាញពីកំណត់ត្រាប្រវត្តិសាស្រ្ត ១០ ដែល CR7/M10 ខ្លះមិនអាចបំបែកបាន៖
- ការស៊ុតឲ្យក្រុមផ្សេងពីគ្នានៅ UCL – Zlatan Ibrahimovic ៦ ក្រុម
- អ្នកស៊ុតគ្រាប់បាល់អាយុច្រើនបំផុតនៅ UCL – Totti អាយុ ៣៨ ឆ្នាំ ៥៩ ថ្ងៃ
- បង្ហាញខ្លួនច្រើនបំផុតនៅ UCL – Iker Casillas ១៨១ លើក
- ស៊ុតច្រើនបំផុតនារដូវកាលទោល UCL – Ryan Giggs ១៦ គ្រាប់
- គ្រាប់បាល់នៅវគ្គផ្ដាច់ព្រ័ត្រច្រើនបំផុត – Alfredo di Stefano & Ference Puskas ម្នាក់ ៧ គ្រាប់
- គ្រាប់បាល់លឿនបំផុតនៅ UCL – Roy Makaay ១០,១២ វិនាទី
- ស៊ុត Hat-Trick លឿនបំផុតនៅ UCL – Bafeftimbi Gomis ៨ នាទី
- គ្រាប់បាល់វគ្គផ្តាច់ព្រ័ត្រជាមួយក្រុមផ្សេងៗគ្នា – Clarence Seedorf ៣ ក្រុម ៤ លើកនៃវគ្គផ្តាច់ព្រ័ត្រ
- កីឡាករអាយុច្រើនបំផុតស៊ុតនៅវគ្គផ្តាច់ព្រ័ត្រ – Paolo Maldini ៣៦ ឆ្នាំ ៣៣៣ ថ្ងៃ
- គ្រាប់បាល់ច្រើនបំផុតនៅប្រកួតតែមួយនៃវគ្គផ្តាច់ព្រ័ត្រ – Ference Puskas ៤ គ្រាប់៕
ប្រភព៖ SoccerLaduma