Giroud សុខ​ចិត្ត​ខាត ២៥ ០០០ ផោន/សប្តាហ៍ ឲ្យ​តែ​បាន​ផ្លាស់​ទៅ Inter Milan

ខ្សែ​ប្រយុទ្ធ​ក្លឹប​តោ​ខៀវ Chelsea គឺ​កីឡាករ Olivier Giroud ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ព្រម​កាត់​ថ្លៃ​ពលកម្ម​ឲ្យ​ទាប​ជាង​មុន ឲ្យ​តែ​បាន​ចាកចេញ​ពី Chelsea ហើយ​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប​ថ្មី Inter Milan នា​រដូវ​ក្តៅ​ខាង​មុខ។

បុរស​វ័យ ៣៣ ឆ្នាំ ដែល​ខកខាន​បង្ហាញ​ខ្លួន​លើ​ទីលាន​ជា​ច្រើន​ប្រកួត ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​វ័យ​ក្មេង​លោក Frank Lampard បាន​ល្ហិចល្ហៀង​ថា​ចង់​ចាកចេញ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ។

តាម​ប្រភព​ពី GdS បាន​ចុះ​ផ្សាយ​ថា​កីឡាករ​សញ្ជាតិ​បារាំង ដែល​កំពុង​ទទួល​បាន​ថ្លៃ​ពលកម្ម ១៣៥ ០០០ ផោន/សប្តាហ៍​នៅ Stamford Bridge នឹង​សុខ​ចិត្ត​ចុះ​មក​ត្រឹម ១១០ ០០០ ផោន/សប្តាហ៍​នៅ San Siro ឲ្យ​តែ​មាន​ការ​ផ្លាស់​ចេញ។

ប្រភព​ដដែល​បន្ថែម​ថា​វា​នឹង​ក្លាយ​ជា​មន្ទិល​សង្ស័យ​កាន់​តែ​មិន​ច្បាស់លាស់​ជុំវិញ​អនាគត​របស់​ Lautaro Martinez ប្រសិន​ណា Giroud អាច​មក​ចូលរួម​នៅ Inter Milan ពិតមែន​នោះ៕

ប្រភព៖ Sportsmole

  • Giroud សុខ​ចិត្ត​ខាត ២៥ ០០០ ផោន/សប្តាហ៍ ឲ្យ​តែ​បាន​ផ្លាស់​ទៅ Inter Milan