ប្រធាន​ក្លឹប Fiorentina បើក​ដៃ​ឲ្យ Juve/Inter ចូល​ចរចា​កីឡាករ​មួយ​រូប​របស់​ខ្លួន​ហើយ

តាម​របាយការណ៍​ពី Goal បាន​ចុះ​ផ្សាយ​ថា​ប្រធាន​ក្លឹប Fiorentina លោក Rocco Commisso បាន​បើក​ភ្លើង​ខៀវ​ក្នុង​ការ​លក់​ចេញ​កីឡាករ Federico Chiesa ហើយ ​ដែល​នេះ​ឆ្លើយតប​ទៅ​នឹង​ការ​ចង់​បាន​របស់​ក្លឹប Juventus និង Inter Milan។

ក្លឹប​យក្ស​ទាំង​ពីរ បាន​សម្លឹង​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី​រូប​នេះ​ជា​យូរ​ណាស់​មក​ហើយ ត្បិត​បើ​បច្ចុប្បន្ន​រូប​គេ​ជា​តួ​ឯក​សំខាន់​មួយ​រូប​របស់ Fiorentina ក្តី ប៉ុន្តែ​ក្លឹប​ក៏​ព្រម​នឹង​លក់​ចេញ ដើម្បី​យក​លុយ​ចំណេញ​ខ្លះ​ដែរ។

Commisso ដែល​ជា​ប្រធាន​ក្លឹប​ក៏​មាន​កូន​ចិត្ត​ចង់​រក្សា​ទុក​បុរស​វ័យ ២២ ឆ្នាំ​រូប​នេះ​ដែរ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ច្បាស់​ថា​ក៏​នឹង​មិន​ទុក​នោះ​ទេ ប្រសិន​មាន​សំណើ​ត្រូវរ៉ូវ​ជាមួយ​តម្លៃ​សមស្រប​ដែល​ក្លឹប​ចង់​បាន។ បញ្ជាក់​ថា​កុងត្រា​របស់​គេ​សេសសល់​ដល់​ឆ្នាំ ២០២២៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT