Olivier Giroud ចង់ផ្លាស់ទៅលេងនៅក្លឹប Inter Milan នារដូវកាលក្រោយ ដោយព្រមទទួលយកប្រាក់ឈ្នួលទាបដើម្បីឱ្យការផ្ទេរកើតមានឡើង។ខ្សែប្រយុទ្ធមាឌធំខាងលើនេះ នឹងអស់កុងត្រាជាមួយក្រុម Chelsea ពេលចប់រដូវកាលនេះហើយ ដោយរូបគេមិនទទួលបានកុងត្រាថ្មីនោះទេ។ ការមិនព្រមបន្ដកុងត្រាថ្មីនេះ គឺដោយសារតែមានក្រុម Inter Milan ដែលដឹកនាំដោយលោក Conte នោះ បានចូលខ្លួនមកចរចានាំយករូបគេទៅលេងនៅអ៊ីតាលី។
ប្រភពនៅអ៊ីតាលីបានចុះផ្សាយថាកីឡាករបារាំងខាងលើនេះនឹងយកប្រាក់ឈ្នួលតែ ១១០ ០០០ផោនប៉ុណ្ណោះក្នុង១សប្ដាហ៍ដើម្បីបានលេងឱ្យ Inter Milan ។ ខណៈដែលប្រាក់ឈ្នួលរបស់គេនៅក្រុម Chelsea វិញគឺ ១៣៥ ០០០ផោន។ ការយកទាបជាង Chelsea នេះ ទើបក្រុម Inter Milan មានលទ្ធភាពអាចយករូបគេទៅបាន៕