ថៃគ្រងជើងឯក AFF Women បង្ហាញជំនឿចិត្តត្រៀមចូលរួម World Cup ឆ្នាំក្រោយ

ពានរង្វាន់បាល់ទាត់ជម្រើសជាតិនារី AFF Women’s Championship 2018 ដែលចាប់ផ្តើមតាំងពីថ្ងៃទី ៣០ ខែ កក្កដា នោះបានបញ្ចប់ហើយកាលពីយប់មិញ ដោយរកឃើញក្រុមជើងឯកលើកទី ១៥ គឺបានទៅលើក្រុមជម្រើសជាតិនារីថៃ ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីអូស្រ្តាលី U-20 ដោយលទ្ធផល ៣ ទល់នឹង ២ ។

នេះពានរង្វាន់លើកទី ៤ ហើយដែលក្រុមជម្រើសជាតិនារីថៃ បានគ្រងដំណែងនៅក្នុងការបង្ហាញខ្លួនចំនួន ៨លើក ក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។

សូមបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិនារីថៃ នឹងត្រូវត្រៀមខ្លួនចូលរួមប្រកួតក្នុងពានរង្វាន់ FIFA Women’s World Cup ឆ្នាំ ២០១៩ នៅឯប្រទេសបារាំងផងដែរ ក្នុងនាមជាបេក្ខភាពវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Women’s Asian Cup 2018 កន្លងទៅ។

សូមបញ្ជាក់ថា សម្រាប់ពានរង្វាន់ AFF Women’s Championship ដែលទើបបញ្ចប់កាលពីម្សិលមិញនេះ សម្រាប់ការប្រកួតមួយគូទៀត គឺ វៀតណាម យកឈ្នះ មីយ៉ាន់ម៉ា ២-០ ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ផងដែរ ៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT