ក្រុម AC Milan មានឱកាសក្នុងការចុះកុងត្រាយកខ្សែបម្រើ Adam Lallana ពីក្រុម Liverpool នៅចប់រដូវកាលនេះ ប៉ុន្តែពួកគេបានច្រានចោលទៅហើយ។ភ្នាក់ងាររបស់កីឡាករ Lallana បានទាក់ទងទៅក្លឹប AC Milan ដើម្បីឱ្យពួកគេចុះកុងត្រាយកកីឡាករ Liverpool រូបនេះ។ កីឡាករវ័យ៣១ឆ្នាំ នឹងអស់កុងត្រានៅពេលចប់រដូវកាលនេះហើយ ដូច្នេះរូបគេអាចទៅលេងនៅក្លឹបណាក៏បាន ឱ្យតែចរចាត្រូវគ្នា។
តែគួរឱ្យស្ដាយ ក្រុម AC Milan បានច្រានចោលទៅហើយ ដោយពួកគេមិនចង់បាន Lallana នោះទេ។កីឡាករអង់គ្លេសខាងលើចូលលេងឱ្យក្រុម Liverpool តាំងពីឆ្នាំ២០១៤មក ដោយបង្ហាញខ្លួនបាន១៧៨ប្រកួត រកបាន២២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន២២គ្រាប់ដែរ។ តម្លៃខ្លួនរបស់គេ កាលផ្ទេរមកពីក្រុម Southampton នោះគឺ២៥លានផោន៕