ក្លឹប Juventus បានប្រកាសថាកីឡាករ Daniele Rugani និង Blaise Matuidi បានជាសះស្បើយពីមេរោគ Covid-19 ហើយ ក្រោយពីធ្វើតេស្ដអវិជ្ជមានជាច្រើនដង។កីឡាករទាំងពីរខាងលើ បានឆ្លងមេរោគ Covid-19 កាលពីខែមុន ហើយបានសម្រាកព្យាបាលប៉ុន្មានសប្ដាហ៍មកនេះ រហូតដល់ក្លឹប Juventus ទើបប្រកាសថាពួកគេបានជាសះស្បើយហើយ។ ដោយឡែកសម្រាប់កីឡាករម្នាក់ទៀតក្នុងក្រុមដែរនោះគឺ Dybala នៅមិនទាន់ជាសះស្បើយនោះទេ ប៉ុន្តែរូបគេមានសុខភាពល្អធម្មតា។
រំលឹកថានៅអ៊ីតាលីជាប្រទេសឆ្លងមេរោគ Covid-19 មុនគេនៅអឺរ៉ុប និងសម្លាប់មនុស្សជាង១ម៉ឺននាក់។ បច្ចុប្បន្នប្រទេសនេះបានធូរស្បើយបន្តិចហើយ ប៉ុន្តែមិនទាន់អាចបើកដំណើរការវិញនោះទេ ដោយត្រូវរង់ចាំដល់ថ្ងៃទី៣ខែឧសភាឯណោះ ទើបអាចសម្រេចបាន៕
ប្រភព៖ DailyMail