Onana៖ “Barcelona តែងតែ​ជា​ផ្ទះ​របស់​ខ្ញុំ បើ​ចាំ​បាច់ ខ្ញុំ​នឹង​ត្រលប់​ទៅ​ទី​នោះ​វិញ”

អ្នកចាំទី Andre Onana ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Ajax កាល​ពី​អតីត​កាល​ក៏​ធ្លាប់​ជា​យុវជន​ថ្នាល​នៅ Barcelona មួយ​រូប​ផង​ដែរ។

​បច្ចុប្បន្ន​អ្នកចាំទី​សញ្ជាតិ​កាមេរ៉ូន​កំពុង​រង​ចចាមអារ៉ាម​ថា​អាច​នឹង​ត្រលប់​ទៅ Camp Nou វិញ ​ក្រោយ​ពី​បាន​ជួយ​ឲ្យ Ajax ជោគជ័យ​ជា​ច្រើន​រដូវ​កាល​រួច​មក​ហើយ​នោះ។

Onana បាន​និយាយ​ប្រាប់​សារព័ត៌មាន Canal+ ថា៖ “វា​ពិបាក​នឹង​ដឹង​ណាស់ [ពេល​សួរនាំ​អំពី​លទ្ធភាព​ត្រលប់​ទៅ Camp Nou] ដោយ Barcelona ជា​ផ្ទះ​របស់​ខ្ញុំ ហើយ​បើ​ខ្ញុំ​ត្រូវ​ត្រលប់​ទៅ​វិញ នោះ​ខ្ញុំ​នឹង​ត្រលប់”។

កីឡាករ​វ័យ ២៤ ឆ្នាំ​បន្ថែម៖ “ប៉ុន្តែ​ក្រោយ​ពេល​ក្លាយ​ជា​អ្នកចាំទី​នៅ Ajax រឿង​មួយ​នេះ​វា​កាន់​តែ​វែងឆ្ងាយ តែ​យើង​នឹង​បាន​ឃើញ​ពី​អ្វី​ដែល​កើត​ឡើង​នា​បញ្ចប់​រដូវ​កាល”។

បញ្ជាក់​ថា​តាម​របាយការណ៍​កន្លង​មក​ គឺ​អ្នក​មាន​បុណ្យ​ចង់​យក Onana ដើម្បី​ជំនួស​តំណែង​ដៃ​ទី​ពី Jasper Cillessen ដោយ​ដាក់​ Stegen នៅ​ដៃ​ទី​មួយ​ដដែល៕

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT