Barca/Madrid/Man City កំពុង​ប្រជែង​គ្នា ចង់​នាំ​យក​ខ្សែ​ការពារ​តម្លៃ ៨០ លាន​អឺរ៉ូ​នៅ Serie A

ក្លឹប Barcelona, Real Madrid និង Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ជាប់​ចិត្ត​ជា​ខ្លាំង ទៅ​លើ​ខ្សែ​ការពារ Milan Skriniar របស់​ក្លឹប Inter ​ដោយ​ចង់​ចុះ​ហត្ថលេខា​នាំ​យក​នា​រដូវ​ក្តៅ​ខាង​មុខ។ នេះ​បើ​តាម​សារព័ត៌មាន II Giorno បាន​ចុះ​ផ្សាយ។

ខ្សែ​ការពារ​កណ្តាល​សញ្ជាតិ​ស្លូវ៉ាគី​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ជា​ខ្លាំង ដោយ​រាប់​ចូល​ជា​កីឡាករ​លេង​តំណែង​ការពារ​ដ៏​កំពូល​មួយ​រូប​នៅ​ Serie A នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

ប្រភព​បាន​សង្កត់​ធ្ងន់​ថា Inter នឹង​ព្រម​បោះបង់​បុរស​វ័យ ២៥ ឆ្នាំ​ទៅ​បាន លុះ​ត្រា​ណា​តែ​ទទួល​សំណើ​តម្លៃ​ខ្លួន​ ៨០ លាន​អឺរ៉ូ​សិន។

រំឭក​ថា​នា​រដូវ​កាល ២០១៩/២០ Skriniar ចូលរួម ៣២ ប្រកួត​សរុប​ឲ្យ Inter មាន​ចំណែក Assist ១ គ្រាប់ និង​ជួយ​ឲ្យ​ក្លឹប​ឈរ​ចំណាត់ថ្នាក់​ទី ៣ នៅ​តារាង៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT