Chelsea ដាក់​លក្ខខណ្ឌ​ជា​កំហិត​ហើយ បើ​មិន​ប៉ុណ្ណេះ​ទេ ក្លឹប​ណា​ក៏​យក Kante មិន​បាន​ដែរ

តាម​សារព័ត៌មាន L’Equipe បាន​ចុះ​ផ្សាយ ប្រសិន​ណា​ក្នុង​ចំណោម​ក្លឹប Juventus, PSG ឬ Real Madrid ចាប់​ចិត្ត​ចង់​បាន N’Golo Kante ពិត​មែន​នោះ ក្លឹប​តោ​ខៀវ Chelsea គឺ​ទាមទារ​សំណើ​ថ្លៃ​ខ្លួន ៧០ លាន​អឺរ៉ូ​ជា​ចាំ​បាច់។

កន្លង​មក​ធ្លាប់​មាន​របាយការណ៍​ថា​គ្រូ​ចាស់​លោក Sarri បាក់​ចិត្ត​លើ​បុរស​សញ្ជាតិ​បារាំង​រូប​នេះ​ជា​ខ្លាំង ខណៈ​ Real Madrid និង PSG ក៏​តាម​ប្រជែង​ពី​ក្រោយ​ដូច​គ្នា។

ប្រភព​បាន​ឲ្យ​ដឹង​ថា​សម្រាប់ Juve ប្រសិន​មិន​ចង់​ចាយ​លុយ​ច្រើន ពួក​គេ​អាច​នឹង​ប្រើ​យុទ្ធសាស្ត្រ​ចរចា​បន្ថែម​ការ​ដោះដូរ​កីឡាករ​ដែល​រួម​មាន​ Miralem Pjanic, Daniele Rugani ឬ Alex Sandro ជា​ថ្នូរ។

បញ្ជាក់​ថា Kante ទើប​តែ​ឈាន​ចូល​វ័យ ២៩ ឆ្នាំ​ថ្មីៗ​នេះ ដោយ​តម្លៃ​ដើម​ដែល Chelsea នាំ​យក​ពី Leicester កាល​ឆ្នាំ ២០១៦ គឺ​មាន​តម្លៃ ៣៦ លាន​អឺរ៉ូ៕

ប្រភព៖ Football-Italia

  • Chelsea ដាក់​លក្ខខណ្ឌ​ជា​កំហិត​ហើយ បើ​មិន​ប៉ុណ្ណេះ​ទេ ក្លឹប​ណា​ក៏​យក Kante មិន​បាន​ដែរ