អ្នក​គាំទ្រ​សាទរ​ខ្លាំង ក្រោយ​ឃើញ​មិត្តស្រី CR7 ចូល Comment លើ​ការ​បង្ហោះ​របស់​ប្រពន្ធ Messi

ថ្មីៗ​នេះ​មាន​ការ​ភ្ញាក់ផ្អើល​និង​សាទរ​ជា​ពន់ពេក​នៅ​លើ Instagram នៅ​ពេល​ដែល​ប្រទះ​ឃើញ​ភាព​វិជ្ជមាន​រវាង​គូស្នេហ៍​របស់​តារា​ឆ្នើម​ទាំង​ពីរ គឺ Cristiano Ronaldo និង Lionel Messi។

លើ Instagram កាល​ពី​នៅ​ថ្ងៃ​បុណ្យ Easter Egg (បុណ្យ​របស់​សាសនា​គ្រិស្ត) ភរិយា​របស់ Messi គឺ​អ្នក​ស្រី Antonela Roccuzzo បាន​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម​ជាមួយ​ក្រុម​គ្រួសារ ដែល​មាន​ទាំង​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​ផ្ទាល់ ហើយ​ពេល​នោះ​គេ​ឃើញ​គណនី​ផ្លូវការ​មិត្ត​ស្រី​របស់ Ronaldo ក៏​ចូល​ទៅ Comment ដាក់​រូប​ Emoji បេះដូង​ពណ៌​ក្រហម​ដែល​ស​បង្ហាញ​ពី​ក្តី​ស្រលាញ់។

ត្រឹម Comment មួយ​នេះ បាន​ទទួល​ការ​ចុច Like ពី​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ឯ​ណោះ ព្រោះ​វា​ជា​រឿង​ភ្ញាក់ផ្អើល និង​មិន​ងាយ​បាន​ឃើញ​ពី​មុន​មក​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT