Fellaini ​ដែល​ឆ្លង Covid-19 ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ហើយ

Marouane Fellaini ​អតីត​កីឡាករ Manchester United ​ដែល​ឆ្លង​មេរោគ Covid-19 ​នៅ​ប្រទេស​ចិន ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ហើយ ក្រោយ​ចំណាយ​ពេល​៣​សប្ដាហ៍​ដើម្បី​ព្យាបាល។​កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ​ត្រូវ​បាន​គេ​ប្រកាស​ថា​ឆ្លង​មេរោគ Covid-19 ​នៅ​ថ្ងៃ​ទី​២២​ខែ​មីនា​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ។ ​រូបគេ​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ភ្លាម​ៗ ​ហើយ​រយៈ​ពេល​៣​សប្ដាហ៍​មក​នេះ គឺ​អាច​ជា​សះស្បើយ​វិញ​ហើយ។

​ខ្សែ​បម្រើ​វ័យ​៣២​ឆ្នាំ​បាន​និយាយ​ថា​ដំណាក់​កាល​ឆ្លង​មេរោគ Covid-19 ​គឺ​ជា​ពេល​វេលា​ដ៏​លំបាក​បំផុត​សម្រាប់​ខ្លួន​គេ។​Fellaini ​ផ្លាស់​ទៅ​លេង​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ ​ក្រោយ​ចំណាយ​ពេល​១១​រដូវ​កាល​ជាមួយ​ក្រុម Everton ​និង Manchester United ​៕


ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT