ក្លឹប Chelsea កំពុងចង់ធ្វើការផ្លាស់ប្ដូរថែមលុយបន្តិចបន្ដួច ដោយចង់បាន Higuain មកអង់គ្លេស និងឱ្យខ្សែប្រយុទ្ធ Morata ត្រលប់ទៅលេងនៅ Juventus វិញ។
Juventus ក្រោយពីចុះកុងត្រាជាមួយ Cristiano Ronaldo ហើយ ពួកគេត្រូវលក់ខ្សែប្រយុទ្ធឬកីឡាករចេញខ្លះ ដើម្បីយកប្រាក់មកស៊ីសងទៅលើការចំណាយ។ ស្របពេលជាមួយគ្នានេះ Higuain ដែលក្លឹបទិញចូលរដូវកាលមុន តម្លៃ៩០លានផោននោះ អាចត្រូវចាកចេញហើយ ដោយក្លឹបបានដាក់ឈ្មោះរូបគេក្នុងបញ្ជីទិញដូរកីឡាករ។
Chelsea ជាក្លឹបមួយ ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ។ ស្របពេលក្រុមតោខៀវ ក្រោមការដឹកនាំរបស់លោក Maurizio Sarri ផងនោះ ការផ្លាស់ប្ដូរខ្សែប្រយុទ្ធនៅតំបន់ខាងលើពិតជាអាចកើតឡើងជាក់ជាមិនខាន។ យ៉ាងណាមិញ ការចំណាយលុយធំដើម្បីយកអតីតកីឡាករ Real Madrid ខាងលើ ប្រហែលជាមិនអាចកើតឡើងសម្រាប់ Chelsea នោះទេ ដូច្នេះហើយ ពួកគេមានគម្រោងយក Morata ជាថ្នូរមួយឱ្យទៅ Juventus វិញ។
ជាមួយគ្នានេះ Morata ផ្ទាល់ ក៏មានបំណងចង់ចាកចេញពី Chelsea ដែរ ក្រោយពី មានការរិះគន់ចំពោះទម្រង់លេងរបស់គេច្រើនពេក។ កាលពីប៉ុន្មានខែមុននេះ គេប្រទះឃើញ Morata នៅអ៊ីតាលី ដូច្នេះហើយអាចនឹងត្រលប់ទៅលេងនៅទីនោះវិញក៏ថាបាន៕បប្រភព៖ DailyMail