Xavi ​៖​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​​សមត្ថភាព​គ្រប់​គ្រាន់​ដឹក​នាំ Barca ​ហើយ​

Xavi Hernandez ​មាន​អារម្មណ៍​ថា​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​ត្រលប់​ទៅ​ដឹក​នាំ​ក្រុម FC Barcelona ​វិញ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ម្នាក់​។ក្លឹប​អ្នក​មាន​បុណ្យ​ចង់​យក Xavi ​មក​ដឹក​នាំ​ក្រុម​តាំង​ពី​ដក​លោក Valverde ​ចេញ​ម្ល៉េះ ​ប៉ុន្តែ​សាមី​ខ្លួន​ជា​អ្នក​បដិសេធ ក្រោម​ហេតុផល​ចង់​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​សិន។ ​តែ​យ៉ាង​ណា​ពេល​នេះ ​អតីត​កីឡាករ Barcelona ​ខាង​លើ ​បាន​និយាយ​ថា​ខ្លួន​ត្រៀម​ជា​ស្រេច​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ដឹក​នាំ​ក្រុម​អ្នក​មាន​បុណ្យ​ឱ្យ​ទទួល​បាន​ជោគជ័យ​វិញ​នៅ​ពេល​​ខាង​មុខ​។

បុរស​វ័យ​៤០​ឆ្នាំ​ដែល​កំពុង​ដឹក​នាំ​ក្រុម​ Al Sadd ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​ធ្វើ​តេស្ដ​ខ្លួន​ឯង​ក្នុង​នាម​ជា​គ្រូ​បង្វឹក។ ខ្ញុំ​មើល​ឃើញ​ខ្លួន​ឯង​អាច​ធ្វើ​ជា​អ្នក​ចាត់ការ​បាន ​និង​វា​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ដើម្បី​ត្រលប់​ទៅ Barcelona ​វិញ។ ខ្ញុំ​និយាយ​ច្រើន​ដង​ហើយ​ថា Barcelona ​ជា​ផ្ទះ ​ជា​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​អាច​ត្រលប់​ទៅ​ទី​នោះ​វិញ​ម្ដង​ទៀត”៕

ប្រភព៖ Marca

  • Xavi ​៖​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​​សមត្ថភាព​គ្រប់​គ្រាន់​ដឹក​នាំ Barca ​ហើយ​