Pogba ​ថា​ពី​ក្មេង​រូបគេ​ជា​អ្នក​គាំទ្រ​ក្រុម Arsenal ​

Paul Pogba ​បាន​បញ្ជាក់​ថា​កាល​ពី​ក្មេង រូបគេ​គឺ​ជា​អ្នក​គាំទ្រ​របស់​ក្រុម Arsenal ​ដោយសារ​តែ​ស្រលាញ់​អតីត​កីឡាករ Thierry Henry ​។ខ្សែ​បម្រើ​ខាង​លើ​បាន​បញ្ជាក់​ថា​រូបគេ​តាមដាន​ក្រុម​កាំភ្លើង​ធំ​ណាស់ ​ដោយសារ​តែ​កាល​ពី​ក្មេង ​ក្លឹប​នេះ​មាន​កីឡាករ​បារាំង​ច្រើន ជា​ពិសេស​វត្តមាន​របស់ Henry ​តែ​ម្ដង។ តែ​ក្រោយ​មក ដោយសារ​តែ​បង​ប្រុស​របស់​ខ្លួន ទើប​បាន​ជា Pogba ​សម្រេច​ប្ដូរ​មក​ជ្រើសរើស​យក Manchester United ​វិញ​និង​បាន​ចូល​ហាត់​ក្នុង​ថ្នាល​យុវជន​តែ​ម្ដង​។

Pogba ​បាន​និយាយ​ដូច្នេះ​ថា​៖ “និយាយ​ដោយ​ស្មោះ ​ពី​ដើម​ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​របស់ Arsenal ​ព្រោះ​តែ​កីឡាករ​បារាំង​ទាំង​អស់​ដែល​ល្អ​ៗ​នៅ​ទី​នោះ។ ខ្ញុំ​និង​ប្អូន​ប្រុស​របស់​ខ្ញុំ​ម្នាក់​ទៀត គឺ​ជា​អ្នក​គាំទ្រ Arsenal ​ប៉ុន្តែ​បង​ប្រុស​របស់​ខ្ញុំ​គាត់​ជា​អ្នក​គាំទ្រ Man Utd ​។ ដោយសារ​តែ​បង​ប្រុស​ម្នាក់​នេះ​ហើយ ទើប​ខ្ញុំ​សម្រេច​មក​គាំទ្រ Man Utd ​វិញ​”៕

ប្រភព៖ DailyMail

  • Pogba ​ថា​ពី​ក្មេង​រូបគេ​ជា​អ្នក​គាំទ្រ​ក្រុម Arsenal ​