កីឡាករ​ចិន​ម្នាក់​ត្រូវ​ក្លឹប Guangzhou ​ដេញ​ចោល ​ក្រោយ​ប្រើ​ស្លាក​លេខ​ឡាន​បន្លំ​

ក្លឹប Guangzhou Evergrande ​បាន​ដេញ​កីឡាករ​ចិន​ឈ្មោះ Yu Hanchao ​ចោល ​ក្រោយ​ពី​រក​ឃើញ​ថា​រូបគេ​បាន​ប្រើ​ប្រាស់​ស្លាក​លេខ​ឡាន​បន្លំ​ភ្នែក​ប៉ូលិស។កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន ​បន្ទាប់​ពី​រូបគេ​បាន​ផ្លាស់​ប្ដូរ​ស្លាក​លេខ​ឡាន​ពី​អក្សរ E ​ទៅ​អក្សរ F ​។ ​ការ​រក​ឃើញ​បទ​ល្មើស​នេះ​ហើយ Hanchao ​ក៏​ត្រូវ​បាន​ក្លឹប Guangzhou ​ដក​ចេញ​ពី​ក្រុម​តែ​ម្ដង ​ដោយ​ចោទ​ថា​បាន​ល្មើស​ជាមួយ​កុងត្រា​របស់​ក្លឹប​។

រូបគេ​ក៏​ត្រូវ​បាន​ឃុំឃាំង​ចំនួន​១៥​ថ្ងៃ ​និង​ពិន័យ​ជា​ប្រាក់​៧០០​ដុល្លារ​ផង​ដែរ។Yu Hanchao ​រួម​រស់​ជាមួយ​ក្លឹប​ខាង​លើ​តាំង​ពី​ឆ្នាំ​២០១៤​មក ​ដោយ​លេង​បាន​១៧៧​ប្រកួត ​រក​បាន​៣០​គ្រាប់ និង​ឈ្នះ​ពាន​រង្វាន់​រហូត​ដល់​១០​ឯ​ណោះ​ជាមួយ​ក្លឹប​នេះ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT