មេ​ក្រុម​រាំ​លើក​មឈូស ថា​ជា​ហ្វេន​ផ្កាប់​មុខ​របស់ Messi ចង់​ទៅ​រាំ​អបអរ​ដល់​កីឡដ្ឋាន Camp Nou

លោក Benjamin Aidoo ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រធាន​ក្រុម​រាំ ​ក្នុង​វីដេអូ​រាំ​លើក​មឈូស​រាំរែក​ដែល​កំពុង​ផ្ទុះ​ល្បី​ខ្លាំង​លើ​បណ្តាញ​សង្គម។ ថ្មីៗ​នេះ​លោក​បាន​បង្ហើប​ពី idol ក្នុង​វិស័យ​កីឡា​បាល់ទាត់​មួយ​រូប ដែល​លោក​ស្រលាញ់​ខ្លាំង​បំផុត។

នោះ​គឺ​កីឡាករ Lionel Messi ដោយ​លោក Aidoo និយាយ​ថា៖ “ខ្ញុំ​ជា​អ្នក​គាំទ្រ​របស់ Messi ខ្ញុំ​ស្រលាញ់​គាត់ ហើយ​នៅ Barca បើ​គ្មាន​គាត់​ក៏​មិន​អាច​ឈ្នះ​ពាន​ច្រើន​អ៊ីចឹង​ដែរ”។

លោក​បន្ថែម​ថា៖ “ខ្ញុំ​ក៏​ចង់​ជួប​ជាមួយ​លោក Bartomeu ដែល​គាត់​ជា​ប្រធាន​ក្លឹប​ដ៏​ល្អ​ម្នាក់ ពោល​ខ្ញុំ​ចង់​ទៅ​កាន់​ Barcelona ​ហើយ​ប្រសិន​អ្នក​ចង់​អញ្ជើញ​ខ្ញុំ ខ្ញុំ​នឹង​ទៅ​រាំ​នៅ​ទីនោះ​សម្រាប់​អ្នក”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT