“បើ​កីឡាករ PL រូប​នេះ​ប្តូរ​មក​ Barca ដឹង​តែ​ស៊ីដាច់​ Messi ហើយ” – John Aldridge

Sadio Mane មិន​ចាំ​បាច់​ផ្លាស់ចេញ​ពី​ហង្ស​ក្រហម Liverpool ទៅ​ចូលរួម​នៅ​ Barcelona នោះ​ឡើយ ហើយ​ប្រសិន​រូប​គេ​ផ្លាស់ប្តូរ​ទៅ Camp Nou ពិតមែន​នោះ បុរស​សញ្ជាតិ​សេណេហ្គាល់​ប្រាកដ​ជា​យក​ឈ្នះ Lionel Messi ជាក់ជា​មិន​ខាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក John Aldridge។

អតីត​វីរបុរស​នៅ​ហង្ស​បាន​និយាយ​ប្រាប់​សារព័ត៌មាន Liverpool Echo ដូច្នោះ​ថា៖ “រឿងរ៉ាវ​របស់​ខ្សែ​ប្រយុទ្ធ​ហង្ស​ក្រហម Sadio Mane ត្រូវ​បាន​គេ​លើក​យក​មក​ជជែក ដោយ​មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​បើ​ចង់​ឈ្នះ Ballon d’Or គេ​ត្រូវ​ចាកចេញ​ពី Anfield ​ហើយ​ផ្លាស់ទៅ​ចូលរួម​នៅ Barcelona ឬ Real Madrid”។

លោក​បន្ថែម​ថា៖ “នៅ​ពេល​ចុងក្រោយ​នេះ ពាន​រង្វាន់​ជា​ច្រើន​រមែង​ធ្លាក់​ទៅ​លើ Lionel Messi ឬ Cristiano Ronaldo ​ប៉ុន្តែ​ពេល​នេះ Liverpool គឺ​ជា​ក្រុម​ដែល​ល្អ​ជាង Barcelona ឬ Real ​បច្ចុប្បន្ន​ទៅ​ទៀត ហើយ​ប្រសិន​ខ្សែ​ប្រយុទ្ធ​ហង្ស​គេ​ផ្លាស់​ទៅ Barcelona នោះ​គេ​ប្រាកដ​ជា​ល្អ​ជាង Messi ទៀត​ផង”។

បញ្ជាក់​ថា​ Mane បាន​ផ្លាស់ចេញ​ពី Southampton មក​ចូលរួម​នៅ​ហង្ស​នា​រដូវ​ក្តៅ ឆ្នាំ ២០១៦ ដោយ​រក​បាន ៧៧ គ្រាប់​ក្នុង ១៦១ ប្រកួត​សរុប ដែល​កុងត្រា​សេសសល់​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៣៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT