តាមរបាយការណ៍ពី TheSun បានចុះផ្សាយថាប្រសិនណា Liverpool ត្រូវបាត់បង់ Sadio Mane ដែលជាខ្សែប្រយុទ្ធស្លាបដ៏មុតស្រួចពិតមែននោះ ក្លឹបនឹងបើកការចរចានាំយក Kylian Mbappe ចេញពី PSG ភ្លាម។
កីឡាករសញ្ជាតិសេណេហ្គាល់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងការចង់បានរបស់ Zidane ជាខ្លាំង ដែលចង់នាំយកទៅពង្រឹងប្រព័ន្ធលេងជួរមុខ ហើយបើត្បិតកន្លងទៅ Liverpool ខំដុតដៃដុតជើងតកុងត្រាថ្មី និងប៉ះប៉ូវប្រាក់ពលកម្ម ១៥០ ០០០ ផោន/សប្តាហ៍ក៏ដោយ ប៉ុន្តែការចរចារវាង Real និងអ្នកតំណាង Mane ទំនងជាត្រូវបានចរចារួចរាល់ហើយ។
Klopp នឹងសម្លឹងយក Mbappe នាពេលបន្ទាប់ ដោយមើលឃើញពីសមត្ថភាពដ៏លេចធ្លោរបស់យុវជនបារាំង ដែលកន្លងមកធ្លាប់ជួយឲ្យមាន់គកឈ្នះពាន World Cup ហើយក៏រកគ្រាប់បាល់មិនចេះតិចទាំងពេលនៅ Monaco និង PSG។
រំឭកថាសម្រាប់ Mane ឯណោះវិញ អាចនឹងជួយឲ្យហង្សចំណេញច្រើន ព្រោះគ្រោងលក់ចេញ ១៥០ លានផោន ខណៈទិញពីដំបូងថ្លៃ ៣៤ លានផោននាឆ្នាំ ២០១៦ ពី Southampton៕
ប្រភព៖ AF