AT Madrid ​​នឹង​មិន​ចូល​ហាត់​វិញ​ទេ ​ទាល់​តែ​អេស្ប៉ាញ​ដក​ប្រទេស​ពី​គ្រា​អាសន្ន​

ក្រុម Atletico Madrid ​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​មិន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​ទេ ​រហូត​ដល់​ច្បាប់​ដាក់​ប្រទេស​អេស្ប៉ាញ​ក្នុង​គ្រា​អាសន្ន ​ត្រូវ​ដក​ចេញ​វិញ​សិន​។​​ក្រុម AT Madrid ​បាន​ឱ្យ​កីឡាករ​សម្រាក​នៅ​ផ្ទះ​រៀង​ៗ​ខ្លួន ​និង​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង។ ​ពួកគេ​មិន​ទាន់​មាន​គម្រោង​ប្រមូល​ផ្ដុំ​វិញ​ឡើយ បើ​ទោះ​ជា​បច្ចុប្បន្ន​មេរោគ​ឆ្លង Covid-19 ​នៅ​ប្រទេស​នេះ​ហាក់​ដូចជា​ធូរ​ស្បើយ​បន្តិច​ហើយ​ក៏​ដោយ។ ​

ប្រធាន​ក្លឹប​នេះ ​ក៏​បាន​ប្រកាស​ថា​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នឹង​មិន​កើត​មាន​ទេ ​លុះ​ត្រា​តែ​អេស្ប៉ាញ​ដក​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​សិន ទើប​ឱ្យ​កីឡាករ​ហ្វឹកហាត់​វិញ។​ក្រុម AT Madrid ​នេះ ​ក៏​ជួប​វិបត្តិ​ខ្លាំង​ដែរ ​ដោយសារ​តែ​ការ​ផ្អាក​ប្រកួត​ដោយសារ​មេរោគ Covid-19 ​។ ​ពួកគេ​បាន​កាត់​ប្រាក់​ឈ្នួល​កីឡាករ​រហូត​ដល់​៧០​%​ឯ​ណោះ ​ដើម្បី​ទ្រទ្រង់​ក្លឹប​អំឡុង​ពេល​គ្មាន​ការ​ប្រកួត គ្មាន​ចំណូល​នេះ៕

ប្រភព៖ Marca

  • AT Madrid ​​នឹង​មិន​ចូល​ហាត់​វិញ​ទេ ​ទាល់​តែ​អេស្ប៉ាញ​ដក​ប្រទេស​ពី​គ្រា​អាសន្ន​