ក្រុម Manchester United នឹងបង្វែរទៅយកកីឡាករ Ferran Torres របស់ក្រុម Valencia វិញ ប្រសិនណាបើពួកគេមិនអាចយកកីឡាករ Sancho ពីក្រុម Dortmund បានទេនោះ។ក្រុមបិសាចក្រហម Manchester United បានដាក់គម្រោងទិញដូរកីឡាករច្រើននាទីផ្សារបើកខាងមុខនេះ។ ពួកគេចង់ពង្រឹងក្រុមឱ្យខ្លាំងឡើងវិញ ក្រោយពីយកបាន Bruno មួយ ធ្វើឱ្យពួកគេលេងនិងទទួលបានការចាប់អារម្មណ៍ខ្លាំង។ គោលដៅសំខាន់របស់ក្រុមរបស់លោក Ole គឺ Sancho របស់ក្រុម Dortmund សម្រាប់រដូវកាលក្រោយ។
ជាមួយគ្នានឹងគម្រោងយក Sancho នេះដែរ ក្រុមការងាររបស់ Man Utd ក៏តាមមើលជើងរបស់ Torres ដែលកំពុងលេចធ្លោនៅក្រុម Valencia ផងដែរ។ តម្លៃខ្លួនរបស់កីឡាកររូបនេះ អាចរហូតដល់ជាង៨០លានផោន។ តម្លៃនេះ អាចនឹងល្មមសម្រាប់ក្រុម Man Utd ប្រសិនណាបើពួកគេមិនចំណាយជាង១០០លានលោកលើ Sancho ទេនោះ៕